កំពង់ធំ៖ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ រដ្ឋបាលស្រុកស្ទោង ខេត្តកំពង់ធំបានធ្វើសេចក្តីអំពាវនាវលើបណ្តាញសង្គម ដើម្បីរៃអង្គាសថវិកា មួយចំនួនយកទៅ ជួសជុលផ្លូវលំមួយខ្សែមានប្រវែង ៧០០០ម៉ែត្រដែលមានការខូចខាតស្ទើរទាំងស្រុង។ ដែលជាហេតុធ្វើអោយប្រជាជននៅភូមិនាងសល្ងាច ឃុំកំពង់ចិនជើង ស្រុក ស្ទោង ខេត្តកំពង់ធំ ជួបបញ្ហាលំបាកជាខ្លាំងក្នុងការធ្វើដំណើរជាប្រចាំ។
ក្រោយឃើញសេចក្តីអំពាវនាវមួយនេះឯកឧត្តម បណ្ឌិត ជា ចាន់តូ ប្រធានក្រុមការងារចុះជួយស្រុកស្ទោង បានផ្តល់ព័ត៌មានមកដល់ឯកឧត្តម យឹម លាត អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ អោយជួយដោះស្រាយបញ្ហាលំបាករបស់ប្រជាជននៅឃុំនេះ ។ តបតាមសំណូមពរ ឯកឧត្តម និងក្រុមការងារបានចុះត្រួតពិនិត្យផ្លូវមួយខ្សែនេះ ដោយផ្ទាល់ និងសំរេចបរិច្ចាកជាថវិកាចំនួន ១០ លាន រៀល ក្នុងការជួសជុលផ្លូវមួយខ្សែនេះឡើងវិញ។
No comments:
Post a Comment