កំពង់ស្ពឺ៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ៧ និង ៤០នាទីព្រឹក មានករណីអគ្គីភ័យមួយបានឆេះផ្ទះរបស់ឈ្មោះ សូត្រ សាវឿន ភេទប្រុស អាយុ៥៧ឆ្នាំ និងប្រពន្ធឈ្មោះ ភុំ សារ អាយុ៥៦ឆ្នាំ រស់នៅភូមិត្នោតជ្រុំ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បណ្តាលអោយខូចសម្ភារៈ ផ្ទះឆេះទាំងស្រុង
មាស ៣ តម្លឹង លុយខ្មែរ ២ ,០០០,០០០ រៀល ស្រូវ ២ តោន ទូរទស្សន៌ ២ គ្រឿង គ្រែដេក ២ ទូរដាក់ខោអាវ ២និងសម្ភារមួយចំនួន។ បើតាមការឲ្យដឹងរបស់អាជ្ញាធរមូលហេតុដែលនាំអោយមានករណីនេះបានកើតឡើងគឺដោយសារផ្ទុះសេខ្សែភ្លើង ។
No comments:
Post a Comment