ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំសិស្សានុសិស្ស ចូលរួមសកម្មភាពហាត់សម ព្រមទាំងបំពេញការងារផ្សេងៗ ដើម្បីត្រៀមអបអរសាទរទិវាជ័យជម្នះ ៧មករា ខួបលើកទី៤០ ធ្វើយ៉ាងណាឱ្យទិវានេះប្រព្រឹត្តទៅដោយជោគជ័យ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំក្រសួងជាច្រើនរូបទៀត បានចូលរួមអស់ពីកម្លាំងកាយចិត្តក្នុងសកម្មភាពត្រៀមរៀបចំនេះ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃចន្ទ ២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕
No comments:
Post a Comment