រដ្ឋបាល​រាជធានីភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​តម្លៃ​ទឹក​-អគ្គិសនី​ក្នុង​ផ្សារ​រដ្ឋ ផ្សារ​វិនិយោគ និង​ផ្សារ​ឯកជន - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Saturday, December 22, 2018

រដ្ឋបាល​រាជធានីភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​តម្លៃ​ទឹក​-អគ្គិសនី​ក្នុង​ផ្សារ​រដ្ឋ ផ្សារ​វិនិយោគ និង​ផ្សារ​ឯកជន

ភ្នំពេញ៖ នា​ព្រឹកថ្ងៃ​សុក្រ ១៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៨​ រដ្ឋបាល​រាជធានីភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​តម្លៃ​ទឹក​-អគ្គិសនី​ក្នុង​ផ្សារ​រដ្ឋ ផ្សារ​វិនិយោគ និង​ផ្សារ​ឯកជន ទាំងអស់​ក្នុង​រាជធានីភ្នំពេញ ក្រោម​អធិបតី​ភាព​ឯកឧត្ដម កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គិសនីកម្ពុជា និង​ឯកឧត្ដម ឃួង ស្រេង អភិបាល​នៃ​គណៈអភិបាល​រាជធានីភ្នំពេញ ដើម្បី​ឆ្លើយតប​ និង​គោរព​តាម​អនុសាសន៍ និងជាគោលការណ៍​ដែល​រាជរដ្ឋាភិបាល​បាន​កំណត់​ផ្ដល់​ជូន។

No comments:

Post a Comment