សិក្ខា​សាលា​ស្តី​ពី​ក្របខណ្ឌ​ច្បាប់​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយ និង​ការ​បញ្ជ្រាប​វិធី​សាស្ត្រ​គាំពារ​សុភាព​បុគ្គលិក​អប់រំ​ និង​អ្នក​សិក្សា​នៅ​តាម​គ្រឹះស្ថាន​សិក្សា​ - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Monday, December 24, 2018

សិក្ខា​សាលា​ស្តី​ពី​ក្របខណ្ឌ​ច្បាប់​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយ និង​ការ​បញ្ជ្រាប​វិធី​សាស្ត្រ​គាំពារ​សុភាព​បុគ្គលិក​អប់រំ​ និង​អ្នក​សិក្សា​នៅ​តាម​គ្រឹះស្ថាន​សិក្សា​


បាត់ដំបង៖ ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​ ​បាន​រៀប​ចំ​សិក្ខាសាលា​ស្តី​ពី​ក្របខណ្ឌ​ច្បាប់​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយ និង​ការ​បញ្ជ្រាប​វិធី​សាស្ត្រ​គាំពារ​សុភាព​បុគ្គលិក​អប់រំ​ និង​អ្នក​សិក្សា​នៅ​តាម​គ្រឹះស្ថាន​សិក្សា ក្នុង​គោលដៅ​ជំរុញ​ឱ្យ​មាន​ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ នូវ​ច្បាប់​លិខិត​បទដ្ឋានគតិយុត្តិ​ លើក​កម្ពស់​សុខភាព​សិក្សា​របស់​បុគ្គលិក​អប់រំ និង​អ្នក​សិក្សា​ ព្រមទាំង​ជំរុញ​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការ​ត្រួត​ពិនិត្យ​មើល​ការ​លក់​ដូរ ចំណីអាហារ​តាម​សាលា​រៀន ត្រូវ​ចងចាំ​ថា "មាន​សុខភាព​ល្អ មាន​ឱកាស​"។​​
Image may contain: 8 people, people sitting, people standing and indoor
កម្មវិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្រោម​អធិបតីភាព​លោក​ជំទាវ​ ឃុន រចនា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ឯកឧត្តម​នាយឧត្តម​សេនីយ៍ឯក លីវ សុផាណារឹទ្ធិ ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រយុត្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយ នា​ថ្ងៃ​សៅរ៍ ១៥​កើត​ ខែ​មិគសិរ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅ​មន្ទីរ​អប់រំ​ខេត្ត​បាត់ដំបង ដោយ​មាន​អ្នក​ចូលរួម​សរុប​ចំនួន​២០០នាក់៕Image may contain: 12 people, people smiling, crowd and indoor

No comments:

Post a Comment