នារសៀលថ្ងៃសុក្រ ១៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នាទីស្តីការក្រសួងផែនការ ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានបន្តអញ្ជើញបើកកិច្ចប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការទទួលបន្ទុកលើអគ្គនាយកដ្ឋានផែនការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកផែនការ និងអគ្គនាយករង ដោយផ្តោតសំខាន់លើរបៀបវារៈ ចំនួន០៣ រួមមាន៖
១-ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ(NSDP) ២០១៩-២០២៣
២-ការវាយតម្លៃជាតិដោយស្ម័គ្រចិត្ត ២០១៩ នៃការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(VNR)
៣-កម្មវិធីវិនិយោគសាធារណៈ(PIP) ២០២០-២០២២
No comments:
Post a Comment