ឯកឧត្តម នេត្រ ភក្រ្កា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំ កិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និង សង្គមពេញលេញ(ESIA) - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Saturday, December 22, 2018

ឯកឧត្តម នេត្រ ភក្រ្កា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំ កិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និង សង្គមពេញលេញ(ESIA)

ភ្នំពេញ៖ នៅទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែមិគសេរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១  ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម នេត្រ ភក្រ្កា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំ កិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និង សង្គមពេញលេញ(ESIA) សម្រាប់គម្រោងសាងសង់បុរី អ & អេហ្វ  នៅលើទំហំផ្ទៃដី ៧៧.២៤៦ម៉ែត្រការ៉េ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ របស់ក្រុមហ៊ុន  R & F PROPERTIES HS (CAMBODIA) CO., LTD. ដែលសិក្សាវាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សា SBK Research and Development Co., Ltd.។
ជាលទ្ធផល អង្គប្រជុំបានសម្រេចនូវចំណុចមួយចំនួនដូចខាងក្រោម៖
១.  គាំទ្រលើគម្រោងវិនិយោគនេះ ពីព្រោះគម្រោងនេះចូលរួមចំណែកអភិវឌ្ឍន៍ទីក្រុង និងសេដ្ឋកិច្ចប្រទេសជាតិឱ្យរីកចម្រើន
២.  ក្រុមហ៊ុនត្រូវរៀបចំប្រព័ន្ធអាងប្រព្រឹត្តកម្មទឹកកខ្វក់រួមមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសម្អាតសំណល់រាវ មុននឹង​បង្ហូរចូលទៅប្រព័ន្ធលូរបស់ក្រុមហ៊ុន ING Holding Co., Ltd. 
៣.  ក្រុមហ៊ុនត្រូវរៀបចំប្លង់បែងចែកផ្ទៃដីប្រើប្រាស់ដោយបញ្ជាក់ទីតាំងទុកដាក់សំណល់រឹង និងអាងស៊ិបទិច និងអាងប្រព្រឹត្តិកម្មសំណល់រាវឱ្យបានច្បាស់
៤.  នៅដំណាក់កាលសាងសង់ ក្រុមហ៊ុនត្រូវរៀបចំហ៊ុព័ន្ធសំណង់អគារ ដើម្បីកាត់បន្ថយការហ៊ុយ ធូលី និងការធ្លាក់កម្ទេចកំទី​សំណង់ និងសំឡេង រំខានដែលចេញពីសកម្មភាពសាងសង់ដែលធ្វើឱ្យប៉ះពាល់ទៅលើការរស់ប្រជាជននៅក្បែរទីតាំងគម្រោង 
៥.  ក្រុមហ៊ុនត្រូវរក្សាទុកតំបន់បៃតងយ៉ាងតិច ៣០ភាគរយនៃផ្ទៃដីសរុប និងរំលេចរចនាបទ និងវប្បធម៌ខ្មែរ
៦.  ក្រុមហ៊ុនត្រូវបណ្តុះបណ្តាលបុគ្គលិក-កម្មករជាប្រចំាអំពីសុវត្ថិភាពការងារ សុខភាព អនាម័យនៃ ការរស់នៅប្រចាំថ្ងៃ និងការគ្រប់គ្រងសំណល់រឹង-រាវ។ 
៧.ក្រុមហ៊ុនត្រូវគ្រប់គ្រងសំណល់ប្លាស្ទិកចេញពីការវេចខ្ចប់ចំណីអាហារ​ប្រចាំថ្ងៃ និងក្រុមហ៊ុនត្រូវរៀបចំ ទីតាំងស្តុកសំរាមធុងសំរាម​​​ឱ្យបានត្រឹមត្រូវ និងកន្លែងសមស្របសម្រាប់បុគ្គលិក-កម្មករសម្រាក ហូបអាហារជាដើម និងមានកន្លែងស្នាក់នៅសមរម្យ                                         
៨. ក្រុមហ៊ុនត្រូវមានសន្តិសុខសម្រាប់សម្រួលចរាចរណ៍នៅពេលដឹកជញ្ជូនដី និងសម្ភារសំណង់ ត្រូវដាក់ស្លាកសញ្ញាហាមឃាត់​ទីតាំងគ្រោះថ្នាក់រាល់ការដឹកជញ្ជូនត្រូវគ្របតង់ និងហាមឃាត់ការដឹកជញ្ជូនលើសទម្ងន់។
គួរបញ្ជាក់ថាកិច្ចប្រជុំនេះមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងក្រសួងពាក់ព័ន្ធ តំណាងរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរបរិស្ថានរាជធានីភ្នំពេញជាច្រើនរូបចូលរួម។

No comments:

Post a Comment