កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) សម្រាប់គម្រោងអាជីវកម្មដីក្រហម - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Wednesday, June 5, 2019

កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) សម្រាប់គម្រោងអាជីវកម្មដីក្រហម

នៅទីស្តីការក្រសួងបរិស្ថាន ថ្ងៃអង្គារ ២កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្ដម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) សម្រាប់គម្រោងអាជីវកម្មដីក្រហម ដែលមានទីតាំងស្ថិតនៅតំបន់ភ្នំជុប ភូមិវត្តអង្គ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត របស់សហគ្រាស ឧត្តម បញ្ញា (ម្ចាស់គម្រោង) ព្រមទាំងសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់ បរិស្ថាន និងសង្គមដំបូង (IESIA) ដោយក្រុមហ៊ុនទីប្រឹក្សា E&A Consultant Co.,Ltd. ។
Image may contain: 3 people, people sitting, table and indoor
ជារួមអង្គប្រជុំបានទទួលលទ្ធផលដូចខាងក្រោម៖
1- គាំទ្រចំពោះគម្រោងអាជីវកម្មដីក្រហម របស់សហគ្រាស ឧត្ដម បញ្ញា នៅខេត្តកំពត
2- សំណូមពរសហគ្រាសជួយធ្វើផ្លូវដឹកជញ្ជូនជាបេតុងនៅក្នុងភូមិ ដោយសហការជាមួយអាជ្ញាធរខេត្ដ និងក្រុមហ៊ុនចំនួន ៣ផ្សេងទៀត នៅក្នុងតំបន់
3- សហគ្រាសត្រូវមានផែនការដាំដើមឈើឱ្យបានច្បាស់លាស់ និងដាក់ស្លាកសញ្ញាសម្គាល់នៅលើរណ្ដៅដី ជាពិសេសតំបន់ដែលងាយរងគ្រោះថ្នាក់
4- សហគ្រាសត្រូវគិតគូរ និងមានផែនការកសាងផ្លូវដឹកជញ្ជូនផ្សេងៗឱ្យបានរួចរាល់មុនពេលដែលផ្លូវល្បឿនលឿនកសាងហើយនៅក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីបញ្ចៀសការកកស្ទះក៏ដូចជាបង្កគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗនៅលើដងផ្លូវ ជាពិសេសមានលក្ខណៈងាយស្រួល និងមានសុវត្ថិភាពក្នុងការធ្វើដំណើរ (ឡានដឹកជញ្ជូនដីក្រហមមិនអាចបើកបរនៅលើផ្លូវល្បឿនលឿនបានទេ)
5- សហគ្រាសត្រូវពិនិត្យបង្កើនមូលនិធិបរិស្ថាន និងសង្គម
6- សហគ្រាសត្រូវគិតគូរពីការបំពុលខ្យល់ដែលបង្កឡើងពីសកម្មភាពគម្រោង និងការដឹកជញ្ជូន ។

គួរបញ្ជាក់ថាកិច្ចប្រជុំនេះបានដំណើរការដោយមានការចូលរួមពីឯកឧត្ដម លោក និងលោកស្រី តំណាងក្រសួងពាក់ព័ន្ឋ រដ្ឋបាលខេត្ដកំពត មន្ទីរបរិស្ថានខេត្ដកំពត តំណាងអង្គការ DPA និងតំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងសហគ្រាស (ម្ចាស់គម្រោង) និងក្រុមហ៊ុន ទីប្រឹក្សា E&A Consultant Co.,Ltd. ផងដែរ។

No comments:

Post a Comment