អនាម័យជាផ្នែកមួយយ៉ាងសំខាន់ក្នុងការឆ្លុះបង្ហាញពីភាពអភិវឌ្ឍន៍ប្រទេសជាតិអោយមានសោភ័ណភាពស្រស់ស្អាត និងមានផាសុខភាពផងដែរ។ នៅព្រឹកថ្ងៃច័ន្ទ ០១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ គណៈកម្មការផ្សារដេប៉ូ បានបន្តដឹកនាំកំលាំងសន្តិសុខ និងកំលាំងកម្មករអនាម័យ ចុះធ្វើសណ្ដាប់ធ្នាប់ បរិស្ថាន អនាម័យជុំវិញបរិវេណផ្សារតាមបណ្ដយផ្លូវលេខ១៥៦ កែងផ្លូវលេខ២១៥ និងផ្លូវលេខ១៨២ ដើម្បីឲ្យមានបរិស្ថានអនាម័យល្អជូនដល់បងប្អូនអាជីវករ និងបងប្អូនអតិថិជនចេញចូលក្នុងផ្សារ ហើយក៏បានចុះណែនាំដល់បងប្អូនអាជីវករវិចខ្ចប់សំរាមទុកដាក់ឲ្យបានល្អដើម្បីផ្សារយើងទាំងអស់គ្នា។ សំណូមពរដល់បងប្អូនអាជីវករ និងអតិថិជនទាំងអស់មេត្តានាំគ្នាចូលរួមថែរក្សាអនាម័យ បរិស្ថាន របស់យើងទាំងអស់គ្នា អោយមានសោភ័ណភាពស្រស់ស្អាត និងមានផាសុខភាពផងដែរ៕

No comments:
Post a Comment