ខេត្តបន្ទាយមានជ័យ រៀបចំពិធីទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ រួមគ្នាគាំទ្រ ការរឹតបន្តឹងអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Monday, June 3, 2019

ខេត្តបន្ទាយមានជ័យ រៀបចំពិធីទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ រួមគ្នាគាំទ្រ ការរឹតបន្តឹងអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

នៅសួនមានជ័យ ថ្ងៃចន្ទ ០១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ខេត្តបន្ទាយមានជ័យ មានរៀបចំពិធីទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការអញ្ជើញចូលរួមពីនគរបាលចរាចរណ៍ខេត្ត កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត យុវជន យុវជន (សយសស) យុវជនកាយរឹទ្ធិ យុវជន កាកបាទក្រហមកម្ពុជាខេត្ត ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ សរុបចំនួន៥០០នាក់។
Image may contain: 7 people, people smiling, people standing and outdoor
មានប្រសាសន៍ថ្លែងក្នុងពីធីនោះ ឯកឧត្តម អ៊ុំ រាត្រី បានលើកឡើងថា ដើម្បីចៀសវាងគ្រោះថ្នាក់ដល់អាយុជីវិតខ្លួន និងមិនបង្កគ្រោះថ្នាក់ដលអ្នកដ៏ទៃ 
ទី១- បើកបរត្រូវគោរពច្បាប់ចរាចរណ៍
ទី២- បើកបរត្រូវពាក់ពួកសុវត្ថិភាពជាដាច់ខាតនៅពេលបើកបរម៉ូតូនិងពាក់ខ្សែក្រវ៉ាត់ជាដាច់ខាត
ទី-៣ បើកបរមិនត្រូវផឹកជាតិស្រវឹងព្រោះវាងាយបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃ ។
Image may contain: 2 people, people sitting and indoor

No comments:

Post a Comment