ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ចែងឱ្យថ្នាក់ដឹកនាំ-មន្ត្រីកាកបាទក្រហមកម្ពុជា​ រៀបចំពិធីបុណ្យសង្ឃទានជូនលោកជំទាវ ផ្លេក ភិរុណ - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Tuesday, June 4, 2019

ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ចែងឱ្យថ្នាក់ដឹកនាំ-មន្ត្រីកាកបាទក្រហមកម្ពុជា​ រៀបចំពិធីបុណ្យសង្ឃទានជូនលោកជំទាវ ផ្លេក ភិរុណ

នៅវេលាមោង​ ៦ម៉៣០នាទីព្រឹក​ ថ្ងៃអង្គារ ២កេីត​ ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី ៤​ ខែមិថុនា​ ឆ្នាំ២០១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ចែងឱ្យថ្នាក់ដឹកនាំ-មន្ត្រីកាកបាទក្រហមកម្ពុជា​ រៀបចំពិធីបុណ្យសង្ឃទានជូនលោកជំទាវ ផ្លេក ភិរុណ ដែល​មានជន្មាយុ​ ៩៩ឆ្នាំ​ (អតីតប្រធានកាកបាទក្រហមកម្ពុជា​ពីឆ្នាំ​ ១៩៧៤-១៩៧៥ និងពីឆ្នាំ ១៩៧៩-១៩៩២​)​ ដោយបានយាង​ សម្តេចព្រះ​អគ្គមហាសង្ឃរាជាធិបតី​ កិត្តិឧទ្ទេសបណ្ឌិត ទេព​ វង្ស​ សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេចព្រះឧត្តមបញ្ញាអគ្គមហាសម្ធម្មជោត្តកតធាចារ្យ កិត្តិបណ្ឌិតនន្ទយោ ដូង ផង់ ជាព្រះអធិបតី។
Image may contain: 5 people, people smiling
ក្នុងឱកាសនេះ​ កាកបាទក្រហមកម្ពុជា​ ដែលមាន​ សម្ដេច​ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតា​ នៃព្រះរាជាណាចក្រកម្ពុជា​ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ជាប្រធាន​ សូមបួងសួង​ជូនចំពោះ​លោកជំទាវ ផ្លេក​ ភិរុណ​ ដែលជាបុព្វការីជន​របស់កាកបាទក្រហមកម្ពុជា​ សូម​មានជន្មាយុយឺនយូរជាងរយឆ្នាំដេីម្បីជាម្លប់ដ៏ត្រជាក់ដល់កូន​ ចៅ​ជំនាន់ក្រោយ៕
Image may contain: 2 people

No comments:

Post a Comment