ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ នៅអធិការដ្ឋាននគរបាលស្រុកកែវសីមា បានរៀបពិធីបើកវគ្គស្តីពីការបង្ការ ទប់ស្កាត់ ពន្លត់អគ្គិភ័យ និងសង្គ្រោះ និងពង្រឹងការងារជំនាញចាំបាច់មួយចំនួន ក្រោមក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ត្រី អ៊ូច វុធ ស្នងការរង ទទួលផែនគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ ដំណាងដ៏ខ្ពង់ស់លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងមានការចូលរួមពីសំណាក់វរសេនីយ៍ទោ ថេង ចាន់ថន នាយការិយាល័យបង្ការ ទប់ស្កាត់ ពន្លត់អគ្គិភ័យ និងសង្គ្រោះ និងមន្ត្រីជំនាញ វរសេនីយ៍ទោ វ៉ាន ដានីន អធិការនគរបាលស្រុកកែវសីមា លោកអធិការរង លោកនាយ នាយរងផ្នែកគ្រប់ជំនាញ លោកនាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍ និងមន្រ្តីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកែវសីមាទាំងអស់។
វគ្គសិក្សាមានរយៈពេល ០១ខែ ក្រោមរបៀបវារៈ៖
- របៀបបើកបរ
- របៀបបញ្ជារថយន្ត
- របៀបបូមចូលរថយន្ត
- របៀបបាញ់ទឹកសង្គ្រោះ
- របៀបបោះទុយោសង្គ្រោះ
- របៀបសង្គ្រោះមនុស្ស
- របៀបចាប់ជនសង្ស័យ
- របៀបបាញ់ទឹកទប់ស្កាត់ បំបែកហ្វូងបាតុកម្ម
- និងជំនាញចំបាច់មួយចំនួនទៀតដែលចាំបាច់ក្នុងការអនុវត្តជាក់ស្តែង។

No comments:
Post a Comment