ប៉ៃលិន៖ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ Page Cambodian News , Page ដំណឹងទាន់ហេតុការណ៏ , Page Khmer Press បានចុះផ្សាយរូបភាពសាលារៀននៅខកមូសភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិនដែលថតកាលពី៧ឆ្នាំមុន (២០១០) យកមកឃោសនាបោកប្រាស់គៀងគរប្រមូលថវិកាម្នាក់១ម៉ឺនរៀល ។ តាមការបញ្ជាក់របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត បានអោយដឹងថា បច្ចុប្បន្ន សាលារៀនខកមូសនេះបានកសាងថ្មី មានអគារសិក្សា ១ ខ្នង ៣ បន្ទប់ល្អសមរម្យ សិស្សបានចូលរៀនសូត្រប្រចាំថ្ងៃជាធម្មតា។ លោកបានអំពាវដល់បងប្អូនដែលមើលព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក សូមកុំជឿព័ត៌មានប្រឌិតក្លែងក្លាយនេះអោយសោះ ។
Tuesday, December 25, 2018
របៀបបោកថ្មី សូមកុំជឿព័ត៌មានប្រឌិតក្លែងក្លាយនេះអោយសោះ
Subscribe to:
Post Comments (Atom)
Author Details
រំដួលប៉ុស្តិ៍មានគំនិតផ្តួចផ្តើមសម្រាប់ផ្តល់ជាពុទ្ធិ និងចំណេះដឹងជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការ គ្មានលំអៀង សច្ចៈ យុត្តិធម៌។ បណ្តាញនេះនឹងរួមចំណែកចែកជូននូវព័ត៌មានថ្មី ដែលកំពុងកើតមាននៅព្រះរាជាណាចក្រកម្ពុជា និងសកលលោក។ រំដួលប៉ុស្តិ៍មានគោលបំណងធំសំខាន់នោះគឺ ធ្វើយ៉ាងណាផ្តល់ចំណេះដឹងសម្រាប់ការរស់នៅ និងប្រកបរបរប្រចាំថ្ងៃជូនដល់ប្រជាពលរដ្ឋខ្មែរ រាប់ទាំងសុខភាព និងបណិនជីវិតផងដែរ ក្រោមទិសស្លោក “ផ្តល់ជូនលោកអ្នកលើសពីព័ត៌មាន”។ និម្មិតសញ្ញានៃបណ្តាញនេះត្រូវបានយកផ្ការំដួល ដែលជាអត្តសញ្ញាណមួយតំណាងឱ្យប្រទេសកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ អមដោយពាក្យថារំដួលប៉ុស្តិ៍ជាភាសាខ្មែរ។
បើអស់លោក លោកស្រីមានចំណាប់អារម្មណ៍ក្នុងការផ្សព្វផ្សាយនៅក្នុងគេហទំព័រនិងបណ្តាញសង្គមយើងខ្ញុំ ប្រកបដោយអត្ថប្រយោជន៍ជាច្រើន សូមទំនាក់ទំនង៖ 097/076 7575 773





No comments:
Post a Comment