មុខរបរពុះឬស្សីលក់របស់ប្រជាពលរដ្ឋនៅស្រុកក្រូចឆ្មារ រស់ក្នុងភាពសុខដុមរមនាយ៉ាងក្រៃលែង - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Wednesday, December 26, 2018

មុខរបរពុះឬស្សីលក់របស់ប្រជាពលរដ្ឋនៅស្រុកក្រូចឆ្មារ រស់ក្នុងភាពសុខដុមរមនាយ៉ាងក្រៃលែង

ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋជាង ១០០គ្រួសារ នៅក្នុងភូមិក្ដុរលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំប្រកបរបរពុះឬស្សីធ្វើរនាបលក់ទទួលបានជីភាពធូរធារល្អប្រសើរ ។
លោក អុល អឿន ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិឃុំខាងលើបានអោយដឹងថា លោកប្រកបរបរពុះឬស្សី ធ្វើរនាបលក់នេះរយៈពេល ៧ ឆ្នាំមកហើយៗ វាជួយឱ្យមាន ជីវភាពរបស់គាត់សមរម្យ មានលុយកាក់សម្រាប់ចាយវាយដោះស្រាយក្នុងគ្រួសារស្រួលគួរសមដែរ ។
លោក អុល អឿន បន្តទៀតថា គាត់ដើរទិញឬស្សីពីប្រជាពលរដ្ឋនៅជិតៗភូមិ និងភូមិផ្សេងៗ ជួនកាលទៅទិញដល់ខេត្តក្រចេះថែមទៀតផងដែរ ។ ក្នុងឬស្សី ១ដើម តម្លៃ ៤.០០០ ៛ យកមកពុះក្នុងឬស្សី ១ដើម ពុះបានចាប់ពី ៦ ទៅ ៨សន្លឹក ដោយជួលគេពុះ ១០០សន្លឹក តម្លៃ២០.០០០ ៛ (២ម៉ឺនរៀល) ពុះរួចយើងយកទៅត្រាំទឹករយៈពេលពី១សប្តាហ៍ ទៅកន្លះខែ ទើបយើងហាលដាក់លក់ ធ្វើដូចនេះ​គឺការពារកុំឱ្យមេស៉ី ប្រើប្រាស់បានយូរឆ្នាំ គុណភាពរនាបល្អជាងគេគឺ លេខ១-រនាបឬស្សីស្រុកចិន លេខ២- គឺឬស្សីព្រៃ និបងលេខ៣-គឺឬស្សីស្រុក ។
លោក អឿន បន្ថែមទៀតថា ចំពោះទីផ្សាររនាប មានបងប្អូនក្នុងស្រុក និងក្រៅស្រុកមកកម្មង់ទិញយកទៅប្រើប្រាស់ជាលក្ខណៈគ្រួសារ និងមានឈ្មួញកណ្ដាលមកទទួលទិញដល់ផ្ទះតែម្ដងយកទៅលក់ចែកចាយបន្ត ក្នុងរនាប ១បាច់មានចំនួន ៥០សន្លឹក ប្រវែង ៩ ម៉ែត្រ តម្លៃ ៧ មឺុនរៀល តាមវែងតាមខ្លី ទីផ្សាររនាបល្អមិនចុះឡើង ដូចទីផ្សារពោត និងដំឡូងទេ បើប្រៀបធៀបឆ្នាំទៅ និងឆ្នាំនេះ តម្លៃនៅតែថេរដដែល ។
លោក សេះ ហ៊ីម ជាមេឃុំទ្រា បានអោយដឹងថា នៅក្នុងភូមិក្ដុរលើនេះមានប្រជាពលរដ្ឋចំនួន ១៧៨ គ្រួសារ ហើយអ្នកប្រកបរបរពុះឬស្សីលក់នោះ គឺមានរហូតដល់៩០ភាគរយឯណោះ ហើយសុទ្ធតែមានជីវភាពសមរម្យល្អ ជាងនេះទៀតភូមិនេះ ក៏គ្មានអ្នកធ្វើចំណាកស្រុកទៅធ្វើការងារនៅក្រៅប្រទេសនោះទេ ៕ 
Image may contain: outdoorNo automatic alt text available.Image may contain: outdoor

No comments:

Post a Comment