- មិនត្រូវនិយាយអាក្រក់ពីនាងប្រាប់អ្នកដទៃ
- មិនត្រូវចែករំលែកក្តីស្រលាញ់អោយនារីផ្សេង
- មិនត្រូវប្រៀបធៀបនាង ជាមួយនារីផ្សេង
- មិនត្រូវធ្វេីអោយនាងឈឺចាប់
- ត្រូវមានពេលក្បែរនាងអោយបានច្រេីនតាមដែលធ្វេីបាន ព្រោះនាងជាមនុស្សតែម្នាក់ដែលចងចាំអ្នករហូតទោះពេលអ្នកស្លាប់ទៅ
- មិនត្រូវមានរឿងសម្ងាត់ជាមួយនាង
- មិនត្រូវរិះគន់អំពីរូបរាង ឬសម្រស់នាង ព្រោះនាងប្រថុយជីវិតដេីម្បីពពោះកូនរបស់អ្នក
- មិនត្រូវស្រែកដាក់នាងនៅចំពោះមុខអ្នកដទៃ
- ត្រូវលេីកសរសេីរនាង ដែលយកចិត្តទុកដាក់ចំពោះអ្នក កូន និងផ្ទះសម្បែង
- នារីគ្រប់រូប ធ្វេីម្ហូបមានរស់ជាតិផ្សេងគ្នា ដូច្នេះត្រូវចេះសរសេីរចំពោះម្ហូបដែលនាងធ្វេីអោយអ្នកហូប
- មិនត្រូវយករឿងបងប្អូនសាច់ញ្ញាតរបស់អ្នកដាក់មុខទេ គឺអ្នកត្រូវផ្តល់អាទិភាពអោយនាងនៅលំដាប់ទីមួយជានិច្ច ព្រោះនាង ជាមនុស្សតែម្នាក់គត់ដែលរស់នៅជាមួយអ្នកអស់មួយជីវិត
- ត្រូវលេីកកម្ពស់សុខភាពផ្លូវចិត្តរបស់នាងជានិច្ច
- មិនត្រូវប្រេីប្រាស់លុយដេីម្បីគ្រប់គ្រងនាង ព្រោះលុយរបស់អ្នកទាំងអស់ គឺសុទ្ធតែជារបស់នាងតែម្នាក់គត់ 😂
- មិនត្រូវបង្ហាញចំណុចខ្សោយរបស់នាងប្រាប់អ្នកដទៃដាច់ខាត ព្រោះបេីធ្វេីបែបនោះ ប្រៀបដូចអ្នកស្រាតខោខ្លួនឯងអញ្ជឹង
- ត្រូវផ្តល់កិត្តិយសដល់ពុក-ម៉ែរបស់នាង និងត្រូវធ្វេីល្អចំពោះបងប្អូននាង
- ត្រូវប្រាប់នាងជានិច្ចថាអ្នកស្រលាញ់នាងប៉ុណ្ណា ព្រោះមនុស្សស្រីស្តាប់ពាក្យនេះមិនចេះធុញទេ 😂
No comments:
Post a Comment