ព្រឹត្តិការណ៍ជិះកង់ អបអរសាទរ ខួបលើទី២០ ការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងអបអរសាទរពិធីសម្ពោធវិមានអនុស្សារីយ៍នយោបាយឈ្នះ ឈ្នះ - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Friday, December 28, 2018

ព្រឹត្តិការណ៍ជិះកង់ អបអរសាទរ ខួបលើទី២០ ការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងអបអរសាទរពិធីសម្ពោធវិមានអនុស្សារីយ៍នយោបាយឈ្នះ ឈ្នះ

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៦រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្រ្តី​ ស៊ុន​ ចាន់ថុល​ រដ្ឋមន្រ្តីក្រសួងសាធារណការ​ និងដឹកជញ្ជូន បានដឹកនាំក្បួន​ជិះកង់កម្សាន្តមហាជន​ ដេីម្បីអបអរសាទរពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះ​ ឈ្នះ​ និងអបអរសាទរខួបលេីកទី២០​ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ផ្តាំផ្ញើ​ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តរួបរួមគ្នាថែរក្សាសន្តិភាព និងការអភិវឌ្ឍកម្ពុជាទាំងអស់គ្នា ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំរាជរដ្ឋភិបាល៕
Image may contain: 11 people, people smiling, bicycle and outdoor

No comments:

Post a Comment