លោក សម រង្សី បានប្រកាសបោកប្រាស់អ្នកដែលមិនដឹងការពិតថា គាត់មកធ្វើជាប្រធានស្តីទីក្លែងក្លាយ ទាំងមិនមានការឯកភាពពីលោកកឹម សុខានិងដោយរំលោភលក្ខន្តិកៈបក្ស ពេលនេះគឺដើម្បីបង្រួបបង្រួម CNRP និងទំនាក់ទំនងអន្តរជាតិឲ្យដាក់សម្ពាធមកលើរដ្ឋាភិបាលបច្ចុប្បន្នតើពិតឬទេ?ចម្លើយឆ្លើយថាវាមិនពិតពីព្រោះ ៖
+ សម រង្ស៊ី ធ្វើនេះមិនត្រឹមតែមិនអាចមកបង្រួបបង្រួម CNRP បានទេ ផ្ទុយទៅវិញអំពើរបស់គាត់គឺបង្ហាញយ៉ាងច្បាស់ថាគាត់ចូលមកដឹកនាំនេះដើម្បីបំបែកបំបាក់ CNRP ព្រោះគាត់ធ្វើអ្វី សម្រេចអ្វីតែមនុស្សក្រុមខាងគាត់ ហើយគាត់មានផែនការសើរើរចនាសម្ពន័នៅក្រៅប្រទេសដាក់តែមនុស្សដែលគាំទ្រគាត់តែម្ខាង។អ្នកគាំទ្រលោក កឹម សុខាមិនទៅចូលរួមធ្វើបក្សប្រហារជាមួយពួកគាត់ទេ។គឺសមរង្សីជាអ្នកបំបែកបក្សជាពីរបើគាត់ធ្វើដូច្នេះ។
+ ការងារការទូត ទំនាក់ទំនងអន្តរជាតិវិញ មិនចាំបាច់មានសមរង្សីជាប្រធានស្តីទីក្លែងក្លាយទេ។CNRP ដែលមានស្រាប់ទំនាក់ទំនងជាមួយអន្តរជាតិយ៉ាងមមាញឹក ដោយប្រសិទ្ធិភាពរហូតគេយល់ច្បាស់ហើយគេបាននិងកំពុងតែចាត់វិធានការនិងដំណើរការទៅហើយ។ក្រៅពីយន្តការនេះគណៈប្រតិភូ បរទេសមកកម្ពុជានិងអ្នកការទូតគេតែងតែជួបជាមួយតំណាងលោកកឹមសុខាដោយផ្ទាល់នៅកម្ពុជាទៀតផង។
No comments:
Post a Comment