ក្រសួងផែនការរៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍តាមវិស័យ​ - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Wednesday, December 26, 2018

ក្រសួងផែនការរៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍តាមវិស័យ​

ភ្នំពេញ៖ ថ្ងៃពុធ ៤រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦​ ខែធ្នូ ឆ្នាំ២០១៨​ ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាផ្សព្វផ្សាយគោលការណ៍ណែនាំ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍តាមវិស័យ ក្រោមកិច្ចសហការគ្នារវាង អគ្គនាយកដ្ឋានផែនការ​ ក្រសួងផែនការ​ សហការជាមួយក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ គាំទ្រដោយកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា​ (CCCA) ដែលមានការចូលរួមពីឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី មកពីក្រសួង​ ស្ថាប័នពាក់ព័ន្ធ​ សរុបចំនួន​ប្រមាណ ១០០នាក់។

ក្នុងសុន្ទរកថាបេីកសិក្ខាសាលា​ ឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍ថា​គោលបំណងសំខាន់ៗរបស់គោលការណ៍ណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍តាមវិស័យ​ គឺ
១.​ ផ្តល់ទម្រង់រួមសម្រាប់រៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍តាមវិស័យមានការបន្ស៉ីជាមួយ​ ផយអជ
២.​ សម្របសម្រួលរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍តាមវិស័យដោយផ្អែកលេី​ ផយអជ​ និងការរៀបចំផែនការយុទ្ធសាស្រ្តថវិកា​ និងផែនការសកម្មភាពប្រចាំឆ្នាំដោយផ្អែកលេីផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍តាមវិស័យ
៣.​ ធានាថាផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍តាមវិស័យត្រូវបានរៀបចំឡេីងសម្រាប់គាំទ្រការសម្រេចបានគោលបំណងអភិវឌ្ឍន៍របស់​ ផយអជ
៤.​ ធានាផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍តាមវិស័យមានទម្រង់ស្តង់ដារួម​ និងមានពេលវេលាដូចគ្នា​ សម្រាប់ផែនការអភិវឌ្ឍន៍រយ:ពេលមធ្យម
៥.​ ផ្តល់ជាមូលដ្ឋានសម្រាប់រៀបចំផែនការសកម្មភាពនិងថវិកាប្រចាំឆ្នាំនៅថ្នាក់ជាតិសម្រាប់រយ:ពេលនៃផែនការ​ និង
៦.​ ផ្តល់ជាមូលដ្ឋានសម្រាប់ការអនុវត្ត​ ការតាមដានត្រួតពិនិត្យ​ និងវាយតម្លៃ​ ផយអជ​ ឲ្យមានប្រសិទ្ធភាពនៅតាមវិស័យ។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់បន្ថែមទៀតថា​ រាជរដ្ឋាភិបាលកម្ពុជា​ បានចាត់ទុកថា​ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ​ (ផយអជ)​ គឺជាឧបករណ៍មួយដ៏សំខាន់តែមួយគត់សម្រាប់អនុវត្តគោលនយោបាយអាទិភាពទាំងឡាយសំដៅឈានទៅសម្រេចបាននូវបណ្តាគោលដៅ​ និងចំណុចដៅ​ អាទិភាពរបស់ជាតិ​ ហេីយដេីម្បីអនុវត្តប្រកបដោយជោគជ័យ​ ទាមទារឲ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់ក្រសួង​ ស្ថាប័នពាក់ព័ន្ធទាំងអស់ដេីម្បីរួមចំណែកនៅក្នុងការធ្វេីឲ្យសម្រេចបាននូវបណ្តាគោលដៅអាទិភាពរបស់ជាតិដូចបានកំណត់នៅក្នុង​ យុទ្ធសា្រស្តចតុកោណ​ ដំណាក់កាលទី៤។ បេីតាមការវាយតម្លៃជាក់ស្តែង​ បច្ចុប្បន្ននេះក្រសួង​ ស្ថាប័នជាច្រេីនពុំទាន់មាន​ ផែនការយុទ្ធសាស្រ្តតាមវិស័យរបស់ខ្លួនទេ​ ហេីយប្រសិនបេីមានរួចហេីយក៏ដំណេីរការនៃការរៀបចំនៅពុំទាន់ត្រឹមត្រូវតាមក្របខ័ណ្ឌការរៀបចំផែនការ​ និងមិនទាន់មានការបន្ស៉ីពេញលេញជាមួយ​ ផយអជ​ ហេីយការបន្ស៉ីគ្នានេះជាបញ្ហាប្រឈមមួយដោយសារអាទិភាពដែលបានលេីកឡេីងក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍តាមវិស័យអាចមិនមានសង្គតិភាពជាមួយអាទិភាពដែលមានចែងក្នុង​ ផយអជ។ ដេីម្បីសម្រេចបានអាទិភាពជាតិដែលមានចែងក្នុង​ ផយអជ​ ២០១៩-២០២៣​ ក្រសួង​ ស្ថាប័នត្រូវរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍តាមវិស័យ​ ដែលត្រូវរៀបចំជាគោលនយោបាយ​ យុទ្ធសាស្រ្ត​ និងកម្មវិធីនានា​ ដែលបន្ស៉ីជាមួយគោលនយោបាយអាទិភាពរបស់​ ផយអជ​ ២០១៩-២០២៣​ ជាពិសេសដាក់បញ្ចូលបញ្ហាអន្តរវិស័យមួយចំនួនដូចជា​ យេនឌ័រ​ ការប្រែប្រួលអាកាសធាតុ​ ការអភិវឌ្ឍបៃតង​ និងជីវ:ចម្រុះជាដេីម។
Image may contain: 5 people, people standing, suit and indoor

No comments:

Post a Comment