ការបៅទឹកដោះគោច្រេីនតែអោយកូនបៅដេក មិនបានបីតាមទំរង់ក្បាលខ្ពស់ជាងខ្លួន ពេលខ្លះគ្រាន់តែយកកន្សែងទប់ទៀតដបទឹកដោះគោ មិនខ្ចីជួយកាន់ដបទឹកដោះគោកូន ហេីយបែរមុខចេញ។ ជាលទ្ឋផល កូនបៅទឹកដោះគោរបៀបនេះងាយក្អែរ ក្អួតក្រោយបៅ (តាមទំរង់ដេក) ពេលខ្លះឈ្លក់ចូលសួត(មិនកាន់ដបទឹកដោះគោ) ពេលខ្លះរាគ ហេីមពោះ កូនប្រឹងៗ ដោយសារអាលក្សីទឹកដោះគោ ឬទឹកដោះគោប្អូម ឬកំប៉ុងលាងមិនស្អាត និងមិនងាយចេះនិយាយ ឬការលូតបញ្ញាខ្សោយ(មិនបានមេីលភ្នែក ឬលេងជាមួយម្តាយពេលបៅ ដោយសារអ្នកបំបៅច្រេីនមិនមែនជាម្តាយ ហេីយតែងបែរមុខចេញកាន់ទូរស័ព្ទ ឬអោយទូរស័ព្ទកូនមេីលទៅវិញក្នុងពេលបៅ)។
ប្រភព៖ បន្ទប់ពិគ្រេាះជំងឺកុមារ វត្តអង្គតាម៉ិញ

No comments:
Post a Comment