ហ្វូងសត្វកុករាប់មុឺនក្បាល នៅអាងព្រះពន្លៃខេត្តពោធិ៍សាត់ធ្វើឲ្យ​មាន​ការ​ចាប់អារម្មណ៍​គ្រប់​មជ្ឈដ្ឋាន​ ចង់​ទៅ​ទស្សនា - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Thursday, November 28, 2019

ហ្វូងសត្វកុករាប់មុឺនក្បាល នៅអាងព្រះពន្លៃខេត្តពោធិ៍សាត់ធ្វើឲ្យ​មាន​ការ​ចាប់អារម្មណ៍​គ្រប់​មជ្ឈដ្ឋាន​ ចង់​ទៅ​ទស្សនា

ហ្វូងសត្វកុករាប់មុឺនក្បាល នៅអាងព្រះពន្លៃ ស្ថិតក្នុងភូមិ​ផ្ទះ​រុង​ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ បាន​ធ្វើឲ្យ​មាន​ការ​ចាប់អារម្មណ៍​គ្រប់​មជ្ឈដ្ឋាន​ ចង់​ទៅ​ទស្សនា​ និង​ផ្តិត​រូបភាព​ដ៏​កម្រ​មួយ​នេះ​។
Image may contain: sky, grass, cloud, outdoor and nature
ប្រជាពលរដ្ឋ​បានឲ្យដឹងថា ហ្វូងសត្វកុកទាំងនេះ បានមករស់នៅក្នុងបឹងធម្មជាតិបឹងព្រះពន្លៃ​កាលពីដើមខែតុលា ឆ្នាំ២០១៩មកម្ល៉េះ ដែលដំបូងមានល្មមទេ មកដល់ពេលនេះ កើនឡើងជាលំដាប់ រហូតរាប់ម៉ឺនក្បាល។ លោកអភិបាលរងស្រុកបន្តថា បងប្អូនប្រជាពលរដ្ឋ អាចមកទស្សនាមើលពួកវា នៅពេលព្រលឹម​ និងពេលថ្ងៃរៀប​លិច​ ។ បងប្អូនប្រជាពលរដ្ឋ អាចធ្វើដំណើរតាមផ្លូវជាតិលេខ៥៥ (ក្រាលកៅស៊ូ) ពីផ្លូវជាតិលេខ៥ ស្ពានស្វាយអាត់ កាត់បូជនីយដ្ឋានលោកឧកញ៉ា ឃ្លាំង មឿង ទៅដល់ឃុំសំរោង បត់ស្ដាំឆ្ពោះទៅឃុំផ្ទះរុង ស្រុកតាលោសែនជ័យ នឹងបានឃើញហើយ។​ គាត់​បាន​បន្ថែម​ទៀត​ថា​ពេលថ្ងៃ ពួកវាបានហើរទៅរកចំណីនៅកន្លែងផ្សេង លុះម៉ោង៥​ និង៣០នាទី​ល្ងាច​ ទើបវាត្រឡប់មកវិញ ដោយហើរខ្វែងខ្វាត់ជុំវិ​ញមាត់បឹង និងជុំវិញទំនប់ដំណាក់ឈើក្រម រួចក៏ដេកនៅលើដើមឈើ ពេញក្នុងផ្ទៃបឹងព្រះពន្លៃតែម្តង។​ លោកអភិបាលរងស្រុក ក៏បានអំពាវនាវ ដល់សមត្ថកិច្ចជំនាញ មន្ត្រី និងប្រជាពលរដ្ឋ សហការជួយទប់ស្កាត់បង្ក្រាបបទល្មើស ដើម្បីឲ្យសត្វទាំងនោះ រួចផុតពីការយាយី ពីសំណាក់ជនខិលខូចផងដែរ។
Image may contain: sky, grass, outdoor and natureImage may contain: outdoor, nature and waterImage may contain: sky, nature and outdoorImage may contain: sky, grass, outdoor and nature

No comments:

Post a Comment