កំពង់ចាម៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយវិទ្យាស្ថានជាតិអប់រំនៃប្រទេសសិង្ហបុរីបាន រៀបចំវគ្គសិក្ខាសាលាបំប៉នសមត្ថភាព ស្ដីពី ការនិពន្ធសៀវភៅសិក្សាគោលមុខវិជ្ជាឯកទេសបច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍ជូនដល់អនុគណៈកម្មការក្រុមមុខវិជ្ជាបច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍ដែលមានសមាសភាពមកពីនាយកដ្ឋានជំនាញគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូសាកលវិទ្យាល័យក្រោមឱវាទទីស្ដីការក្រសួងអប់រំយុវជននិងកីឡា។
សិក្ខាសាលានេះមានគោលបំណងបំប៉នសមត្ថភាពបន្ថែមដល់អនុគណៈកម្មការមុខវិជ្ជាឯកទេសបច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍ទៅលើការនិពន្ធសៀវភៅសិក្សាគោលICTពីថ្នាក់ទី១០ដល់ថ្នាក់ទី១២ដើម្បីទទួលបាននូវសៀវភៅសិក្សាគោលគ្រប់ជ្រុងជ្រោយស្របទៅតាមបដិវត្តឧស្សាហកម្ម៤.០និងសេដ្ឋកិច្ចឌីជីថល៕
No comments:
Post a Comment