សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងផ្តល់អំណោយជូនជនរងគ្រោះក្នុងហេតុការជាប់ក្នុងរូងភ្នំ - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Friday, August 9, 2019

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងផ្តល់អំណោយជូនជនរងគ្រោះក្នុងហេតុការជាប់ក្នុងរូងភ្នំ

ឯកឧត្តម​ ងួន រតនៈ អនុប្រធានកិត្តិយ​សាខា​កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា និងសហការីបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ា​នី  ហ៊ុន​សែន ប្រធានកាកបាទ ក្រហមកម្ពុជាចំនួន ១០លានរៀល និងសាខាកាកបាទក្រហមកម្ពុជាខេត្ត មានទឹកសុទ្ធវីឃែរ  ទឹកដោះគោឆៅ មុង  ​ភួយ  ក្រមា​ សារុង ត្រីខ​និងថវិកាចំនួន២លាន រៀល ផ្តល់ជូនលោក ស៊ុំ បូរ៉ា ជាជនរងគ្រោះក្នុងហេតុការជាប់ក្នុងរូងភ្នំស្ថិតនៅភូមិក្បាលហុងទឹក  ឃុំបារាំងធ្លាក់  ស្រុកភ្នំព្រឹក ​ខេត្តបាត់ដំបង​ ដែលកំពុងសម្រាក់ព្យាបាល នៅ មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​នាព្រឹកថ្ងៃព្រហស្បតិ៍នេះ  ។
 ឯកឧត្តម ងួន​ រតនៈ  បានពាំនាំនូវផ្តាំផ្ញើសួរសុខទុក្ខនិងក្តីអាណិតអាសូរ ពីសំណាក់ សម្តេច​តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះឧបទ្ទវហេតុដែលកើតមានឡើងចំពោះលោក ស៊ិនបូរ៉ា ដែលបានឡើងកើបអាចម៍ ប្រចៀវ​ដើម្បីយកទៅលក់យកថវិកាទ្រទង់ជីវភាពគ្រួសារ តែអកុសលនៅយប់ថ្ងៃទី៤
ខែសីហាក៏រអិលធ្លាក់ជាប់ក្នុងរូងថ្មតែម្តង  ​។ 
ឯកឧត្តមបានអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ត្រូវមានការ
ប្រុងប្រយ័ត្នកុំឲ្យថ្លោះធ្លោយកើតមានហេតុអាក្រក់ដូចករណីនេះទៀត។
ឆ្លើយតបចំពោះគុណូបការៈដ៏ថ្លៃថ្លារបស់ សម្តេចតេជោនិង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោក​ស៊ុំ បូរ៉ា​និងភរិយាបានគោរពថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចទាំង២ ដែលជានិច្ចកាល តែងតែគិតគូរពីសុខទុក្ខ និងការ លំបាករបស់បងប្អូនប្រជាពលរដ្ឋ ប្រកបដោយទឹកចិត្តមនុស្សធម៌បំផុត   ។

No comments:

Post a Comment