កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០១៩ - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Friday, June 7, 2019

កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០១៩

កាលពីថ្ងៃព្រហស្បតិ៍ ៤ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំ កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម អៀង ម៉ូលី ទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយ​​​មាន​ការ​ចូល​រួម​​ពីថ្នាក់ដឹកនាំអាជ្ញាធរ​ជាតិ​​ប្រយុទ្ធ​នឹង​​​​​ជំងឺអេដស៍ ប្រធានគណៈកម្មាធិការប្រយុទ្ធ​នឹងជំងឺអេដស៍គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ប្រធាន​លេខាធិ​ការ​ដ្ឋាន​​​ប្រយុទ្ធនឹ​​ង​​​​​ជំងឺ​អេដស៍​រាជធានី ខេត្តទាំង២៥ អង្គការ UNAIDS​, AHF, HP+ និងអង្គការសង្គម​ស៊ីវិលដែលធ្វេីការទាក់ទងនិងមេរោគអេដស៍ជំងឺអេដស៍។
កិច្ចប្រជុំនេះមានគោលបំណង៖
១.​ របាយការណ៍វឌ្ឍនភាព​ និងសមិទ្ធផលនៃការឆ្លេីយតបទៅនឹងការរាលដាលមេរោគអេដស៍​ និងជំងឺអេដស៍​ ៦ខែ​ដេីមឆ្នាំ២០១៩។ 
២.​ ទិសដៅ​ និងសកម្មភាពការងារសំខាន់ៗ​ ដេីម្បីឆ្ពោះទៅសម្រេចបានគោលដៅយុទ្ធសាស្ត្រ​ ៩៥​ ៩៥​ ៩៥​ នៅឆ្នាំ២០២៥។ 
៣.​ របាយការណ៍របស់ក្រសួងពាក់ព័ន្ធស្តីពីការអនុវត្ត​ ស.ជ.ណ​ លេខ២១៣។
នៅខេត្តកែប។
Image may contain: 1 person, standing, flower and natureImage may contain: 1 person, sitting and indoor

No comments:

Post a Comment