ក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្តីពី «ការចាប់ផ្តើមអនុវត្តគម្រោងគ្រប់គ្រង និងអភិរក្សតំបន់ដីសើមអាងទន្លេមេគង្គក្រោម» - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Thursday, June 6, 2019

ក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្តីពី «ការចាប់ផ្តើមអនុវត្តគម្រោងគ្រប់គ្រង និងអភិរក្សតំបន់ដីសើមអាងទន្លេមេគង្គក្រោម»

នាព្រឹកថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ នាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប នៃអគ្គនាយដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្តីពី «ការចាប់ផ្តើមអនុវត្តគម្រោងគ្រប់គ្រង និងអភិរក្សតំបន់ដីសើមអាងទន្លេមេគង្គក្រោម» ក្រោមអធិបតីភាពឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ដោយមានការចូលរួមពីរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរទន្លេសាប រដ្ឋបាលខេត្តបាត់ដំបង រដ្ឋបាលខេត្តស្ទឹងត្រែង មន្ទីរបរិស្ថានខេត្តបាត់ដំបង មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ដៃគូអភិវឌ្ឍ អង្គការដៃគូ សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់សរុបប្រមាណ ៨០នាក់។ សិក្ខាសាលានេះ មានគោលបំណង ដើម្បីផ្សព្វផ្សាយជាសាធារណៈពីការចាប់ផ្តើមអនុវត្តគម្រោងគ្រប់គ្រង និងអភិរក្សតំបន់ដីសើមអាងទន្លេមេគង្គក្រោម នៅតំបន់រ៉ាមសារព្រែកទាល់ ខេត្តបាត់ដំបង និងតំបន់រ៉ាមសារស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងធ្វើការពិភាក្សាដោះស្រាយបញ្ហារួមគ្នា និងកំណត់ទិសដៅការងារបន្ត ដើម្បីធានានិរន្តរភាពបរិស្ថាន និងកិច្ចការពារធនធានជីវៈចម្រុះនៅតំបន់ដីសើមដែលមានលក្ខណៈសំខាន់ជាអន្តរជាតិ។
Image may contain: 7 people, people standing

No comments:

Post a Comment