ចុះត្រួតពិនិត្យនិងណែនាំសាខាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញ ចំនួន៨កន្លែង ក្នុងក្រុងបានលុង ខេត្តរតនគិរី - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Thursday, June 6, 2019

ចុះត្រួតពិនិត្យនិងណែនាំសាខាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញ ចំនួន៨កន្លែង ក្នុងក្រុងបានលុង ខេត្តរតនគិរី

នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានសហការណ៍ជាមួយរដ្ឋបាលក្រុងបានលុង និងកងកំលាំងនៃស្នងការដ្ឋានខេត្ត បានចុះត្រួតពិនិត្យ សាខាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញក្នុងក្រុងចំនួន៨កន្លែង ហើយក្នុងនោះបានណែនាំ៖
១. ណែនាំដល់ម្ចាស់សាខាក្រុមហ៊ុនអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ត្រូវអនុវត្តតាមប្រកាសលេខ៣៤៤ប្រកសក ស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការចេញលិខិត អនុញ្ញាតឲ្យនីតិបុគ្គលធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស 
២.ម្ចាស់អាជីវកម្មត្រូវមានទីកន្លែងចតរថយន្ត និងកន្លែងទុកដាក់ទំនិញត្រឹមត្រូវច្បាស់លាស់ដែលមិនប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈដូចជា លើចញ្ចើមផ្លូវ លូ និងទីកន្លែងហាមខាត់ ឬភាពអាណាធិបតេយ្យផ្សេងៗ។ 
៣.ត្រូវរៀបចំ និងសំរួលចរាចរណ៍កុំឲ្យមានការកកស្ទះក្នុងទីតាំងរបស់ខ្លួន។
Image may contain: 10 people, people smiling, people standing and outdoor

No comments:

Post a Comment