មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្កំពតចុះធ្វើជីវសុវត្ថិភាពបាញ់ថ្នាំរំងាប់មេរោគនៅសត្តឃាតដ្ឋានក្រុងកំពតនិងរឺម៉កដឹកជញ្ជូនជ្រូក - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Friday, June 7, 2019

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្កំពតចុះធ្វើជីវសុវត្ថិភាពបាញ់ថ្នាំរំងាប់មេរោគនៅសត្តឃាតដ្ឋានក្រុងកំពតនិងរឺម៉កដឹកជញ្ជូនជ្រូក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសហការជាមួយប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលក្រុងកំពត ចុះធ្វើជីវសុវត្ថិភាពបាញ់ថ្នាំរំងាប់មេរោគនៅសត្តឃាតដ្ឋានក្រុងកំពតនិងរឺម៉កដឹកជញ្ជូនជ្រូក ហើយបានណែនាំតំណាងម្ចាស់សត្តឃាតដ្ឋានអោយធ្វើការជួសជុលចាក់សាបក្នុងបរិវេណសត្តឃាត​ដ្ឋានកន្លែងខូចខាតឡើងវិញ។
Image may contain: 3 people, people standing, beard and outdoor
លោកប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកដងទង់ បានចុះណែនាំដល់កសិករចិញ្ចឹមជ្រូកលក្ខណះគ្រួសារមួយកន្លែងនៅភូមិអន្ទងបែក ឃុំអង្គរមាស អោយធ្វើអនាម័យ និងធ្វើជីវសុវត្ថិភាព និងបានផ្សព្វផ្សាយពីជំងឺប៉េស្តជ្រូកអាហ្រិក។
លោកអនុប្រធានផ្នែក និងមន្រ្តីផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកអង្គជ័យបានចុះធ្វើជីវសុវត្ថិភាពបាញ់ថ្នាំរំងាប់មេរោគនៅសត្តឃាតដ្ឋាន។
ក្នុងឱកាសបើកវគ្គបណ្ដុះបណ្តាលស្ដីពី ការពង្រឹងសមត្ថភាពលើការងាររដ្ឋបាលទូទៅនៅការិយាល័យកសិកម្មស្រុកបន្ទាយមាស លោក កឹម សំអាន ប្រធានផ្នែកផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកបន្ទាយមាស បានឆ្លៀតធ្វើការផ្សព្វផ្សាយសារាចរណែនាំលេខ២៣២សរណន.កសក ស្ដីពីវិធានការបន្ទាន់ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្រ្វិក របស់ក្រសួងក.ស.ក ដល់មន្រ្តីទាំងអស់ដើម្បីជួយយកទៅធ្វើការផ្សព្វផ្សាយបន្ត។
Image may contain: one or more people, people standing and outdoor

No comments:

Post a Comment