នៅថ្ងៃពុធ ០៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៩ មន្ទីរបរិស្ថានខេត្តព្រះវិហារ បានប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ២០១៩ ក្រោមប្រធានបទ"រួមគ្នាកាត់បន្ថយការបំពុលខ្យល់ " ក្រោមអធិបតីភាព ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ និងមានការចូលរួមពីតំណាងមន្ទីរ អង្គភាពជុំវិញខេត្ត អង្គការជាតិ អន្តរជាតិ អាជ្ញាធរ ក្រុង ស្រុក សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ យុវជនកាយរិទ្ធ យុវជន សសយក កងកម្លាំងទាំងបីប្រភេទ អាជីវករ និងប្រជាពលរដ្ឋ ប្រមាណ ៧០០ នាក់។ ក្នុងឱកាសនេះ គណៈអធិបតី និង អ្នកចូលរួមក៏បានដាំដើមឈើ ចែឈើហូបផ្លែដល់ប្រជាពលរដ្ឋ និងធ្វើការសំអាតបរិស្ថាន ក្នុងបរិវេណវិទ្យាល័យហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារផងដែរ។

No comments:
Post a Comment