ក្រសួងទេសចរណ៍ សូមជម្រាបជូនសាធារណជនទាំងអស់ការវាយតម្លៃផ្ដល់ ចំណាត់ថ្នាក់សណ្ឋាគារ - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Friday, June 7, 2019

ក្រសួងទេសចរណ៍ សូមជម្រាបជូនសាធារណជនទាំងអស់ការវាយតម្លៃផ្ដល់ ចំណាត់ថ្នាក់សណ្ឋាគារ

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក្រសួងទេសចរណ៍ សង្កេតឃើញមានព័ត៌មានមួយចំនួនបានផ្សព្វផ្សាយពាក់ព័ន្ធនឹងការដាក់ចំណាត់ថ្នាក់សណ្ឋាគារ ដែលវាយតម្លៃផ្ដល់ជូនដោយក្រសួងទេសចរណ៍ និងការដាក់ផ្កាយលើគេហទំព័រ Online Travel Agency ដែលរួមមាន TripAdvisor, Agoda, Booking.com, Expedia ជាដើម គឺធ្វេីឡេីងតាមរយះការវាយតម្លៃដោយភ្ញៀវទេសចរ។
No photo description available.
ក្នុងន័យនេះ ដើម្បីជៀសវៀងការភាន់ច្រឡំដល់សាធារណជនអំពីវាយតម្លៃផ្ដល់ជូនចំណាត់ថ្នាក់សណ្ឋាគារ ក្រសួងទេសចរណ៍ មានសេចក្ដីសោមនស្សរីករាយ សូមជម្រាបជូនសាធារណជនទាំងអស់អោយ បានជ្រាបថា៖

១. ការវាយតម្លៃផ្ដល់ ចំណាត់ថ្នាក់សណ្ឋាគារដែលផ្ដល់ដោយ ក្រសួងទេសចរណ៍ គឺត្រូវបានអនុលោមតាមគោលការណ៍ដូចមានកំណត់ក្នុងអនុក្រឹត្យលេខ ១៦អនក្រ.បក ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០៤ ស្តីពីចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ និងបទដ្ឋានគតិយុត្តក្នុងវិស័យទេសចរណ៍នានាជាធរមាន។

២. ការវាយតម្លៃផ្ដល់ ចំណាត់ថ្នាក់សណ្ឋាគារដែលផ្ដល់ដោយ ក្រសួងទេសចរណ៍ គឺត្រូវបានបែងចែកជា ០៥ចំណាត់ថ្នាក់រួមមាន ចំណាត់ថ្នាក់ផ្កាយ១ ចំណាត់ថ្នាក់ផ្កាយ២ ចំណាត់ថ្នាក់ផ្កាយ៣ ចំណាត់ថ្នាក់ផ្កាយ៤ និងចំណាត់ថ្នាក់ផ្កាយ៥។ ក្រោយពីបានធ្វើការវាយតម្លៃនិងបញ្ជាក់ថាសណ្ឋាគារ មានលក្ខណសម្បត្តិគ្រប់គ្រាន់តាមការកំណត់នៃចំណាត់ថ្នាក់ផ្កាយណាមួយហើយ ក្រសួងទេសចរណ៍ នឹងចេញជាស្លាកសញ្ញាសម្រាប់សណ្ឋាគារ ដាក់តំាងបង្ហាញដល់សាធារណជនដែលមានគំរូដូចខាងក្រោម៖

៣. សម្រាប់តារាងឈ្មោះសណ្ឋាគារដែលទទួលបានការវាយតម្លៃផ្តល់ចំណាត់ថ្នាក់សណ្ឋាគារដោយក្រសួងទេសចរណ៍ សូមចូលគេហទំព័រៈ http://cambodiatourismrating.org/kh
ឬស្កេន QR Code នេះ ដើម្បីចូលទៅកាន់គេហទំព័រចំណាត់ថ្នាក់សណ្ឋាគារ។

No comments:

Post a Comment