ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូ​ អញ្ជើញចុះសួរសុខទុក្ខ ផ្តល់អំណោយ​មនុស្សធម៌​ និងរៀបចំអាហារដល់​ កុមារពិការ បុគ្គលិក​ និង​អ្នកស្ម័គ្រចិត្តបរទេស​ចំនួន​ ២២៥នាក់ នៃបុរីទារក និងកុមារជាតិ និងកុមារ-បុគ្គលិក​ ចំនួន​ ៥០នាក់​ នៃអង្គការទន្សាយ​ - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Wednesday, June 5, 2019

ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូ​ អញ្ជើញចុះសួរសុខទុក្ខ ផ្តល់អំណោយ​មនុស្សធម៌​ និងរៀបចំអាហារដល់​ កុមារពិការ បុគ្គលិក​ និង​អ្នកស្ម័គ្រចិត្តបរទេស​ចំនួន​ ២២៥នាក់ នៃបុរីទារក និងកុមារជាតិ និងកុមារ-បុគ្គលិក​ ចំនួន​ ៥០នាក់​ នៃអង្គការទន្សាយ​

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូ​ អញ្ជើញចុះសួរសុខទុក្ខ ផ្តល់អំណោយ​មនុស្សធម៌​ និងរៀបចំអាហារដល់​ កុមារពិការ បុគ្គលិក​ និង​អ្នកស្ម័គ្រចិត្តបរទេស​ចំនួន​ ២២៥នាក់ នៃបុរីទារក និងកុមារជាតិ និងកុមារ-បុគ្គលិក​ ចំនួន​ ៥០នាក់​ នៃអង្គការទន្សាយ​ (មានថ្នាក់រៀននៅក្នុងបុរីទារកនិងកុមារជាតិ)​ ដែលស្ថិតនៅភូមិតំណាក់៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ លោកគ្រូ អ្នកគ្រូ បុគ្គលិកទាំងអស់ ពិសេស អ្នកស្ម័គ្រចិត្តបរទេស ដែលបានបរិច្ចាគកម្លាំងកាយ-ចិត្ត ចូលរួមមើលថែទាំកុមារដោយក្តីអាណិតស្រឡាញ់ ពិតៗ​ និងសូមបន្តយកចិត្តទុកដាក់ថែទាំក្មួយៗកុមារទាំងអស់នោះទៀត។ ជាមួយគ្នានេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប្រធាន​ បានផ្តាំផ្ញេីដលកុមារ-សិស្ស​ដែលមានកាយសម្បទាល្អ​ ត្រូវកសាងអំពេីល្អ​ ខិតខំរៀនសូត្រ​ ស្តាប់លោកគ្រូអ្នកគ្រូ​ និងមានសីលធម៌ល្អក្នុងការរស់នៅ​។
Image may contain: 8 people, people smiling, people sitting, table and child
ទន្ទឹមនឹងនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ និងគណៈប្រតិភូ​ បានអញ្ជើញជួបសួរសុខទុក្ខដោយផ្ទាល់ ផ្តល់ក្តីអាណិត ស្រឡាញ់ មេត្តា ករុណា​ និងបញ្ចុកអាហារដ៏ឆ្ងាញ់ពិសាដល់កុមារទាំងអស់ដោយក្តីស្និទ្ធស្នាលជាទីបំផុត។

គួររំលឹកថា​ នេះជាលេីកទី​ ៤​ ដែល​កាកបាទក្រហមកម្ពុជា​ បានចុះសួរសុខទុក្ខ​ និងផ្តល់អំណោយដល់បុរីទារក​ និងកុមារជាតិ​ គិតចាប់ពីឆ្នាំ២០១៦​ រៀងមក៕
Image may contain: 9 people, people smiling, people eating, people sitting, child, table, food and indoor

No comments:

Post a Comment