នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០១៩ គណ:បញ្ជាការឯកភាពរដ្ឋបាលសង្កាត់គោកឃ្លាង ដឹកនាំកម្លាំងចុះរៀបចំសណ្តាប់នៅផ្លូវ២៨គ្រួសារ និងផ្លូវ១០១៩ (ហាណូយ)ស្ថិតនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបានណែនាំធ្វើកំណត់ហេតុដល់ម្ចាស់សំណង់អោយបញ្ឈប់សកម្មភាពនេះជាបន្ទាន់ ក្នងករណីមិនអនុវត្តតាមការណែនាំ អាជ្ញាធរសង្កាត់គោកឃ្លាង
នឹងចាត់វិធានការទៅតាមនីតិវិធីច្បាប់ ។

ជាមួយនេះ រដ្ឋបាលសង្កាត់គោកឃ្លាងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បញ្ឈប់ការដាក់តាំងលក់ទំនិញនៅលើចិញ្ចើមផ្លូវសាធារណៈ និងការដាក់សម្ភារផ្សេងៗ បណ្តាលអោយប៉ះពាល់សណ្តាប់ធ្នាប់ អនាម័យ របៀបរៀបរយសាធារណៈ និងសោភ័ណ្ឌភាពរាជធានីភ្នំពេញ របស់យើង ។

No comments:
Post a Comment