នៅព្រឹកថ្ងៃពុធ ៣កេីត ខែមិថុនា ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង០៨ៈ៣០នាទី រដ្ឋបាលខណ្ឌព្រែកព្នៅ បានបេីកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ក្រោមអធិបតីភាព លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងមានការចូលរួមពី គណ:អភិបាល អធិការ មេបញ្ជាការ នាយក នាយករង ការិយាល័យ ចំណុះ ជំនាញ ជុំវិញខណ្ឌ ចៅសង្កាត់ទាំង៥ មេភូមិ ប្រធានសហគមន៍ទាំងអស់ លោកមេប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំង៥ ផ្សារ ក្រុមហ៊ុនសុិនទ្រីប្រចាំខណ្ឌ និងភ្នាក់ងារប្រមូលសំរាមសង្កាត់ទាំង៥
របៀបវីរៈមានដូចខាងក្រោម ៖
I.ផ្សព្វផ្សាយខ្លឹមសារ កិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩
II.ក ការងារសន្តិសុខ
ការអនុវត្តគោលនយោបាយភូមិសង្កាត់មាន
សុវត្ថិភាព (៩ចំណុច)
១.គ្មានសកម្មភាពលួចឆក់ ប្លន់គ្រប់ប្រភេទ
២.គ្មានការដាំដុះការផលិត ការចរាចរ ការជួញដូរ ការចែកចាយ និងការប្រេីប្រាស់គ្រឿងញៀនខុសច្បាប់
៣.គ្មានអំពេីអាណាចារ្យ ការជួញដូរស្ត្រី និងកុមារ និងអំពេីហឹង្សាក្នុងគ្រួសារ
៤.គ្មានក្មេងទំនេីង
៥.គ្មានការលេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទការប្រេីប្រាស់អាវុធខុសច្បាប់ និងបទល្មេីសគ្រប់ប្រភេទ
៦.គ្មានគ្រោះថ្នាក់ចរាចរណ៍
៧.គ្មានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ
៨.មានវិធានការទប់ស្កាត់ គ្រប់គ្រង និងឆ្លេីយតបចំពោះគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព
៩.គ្មានការត្រួតពិនិត្យខុសច្បាប់
ខ. បញ្ហាផ្សេងៗ
-អំពីសណ្តាប់ធ្នាប់តាមដងផ្លូវ(យឿត្រី) និងផ្សារ
-ទប់ស្កាត់រថយន្តធន់ធ្ងន់ចូលរាជធានីភ្នំពេញ
-បញ្ហាសំរាមតាមដងផ្លូវ ផ្ទះប្រជាពលរដ្ឋ និងចាត់វិធានការ ។

No comments:
Post a Comment