សកម្មភាពចុះផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋម ដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Wednesday, June 5, 2019

សកម្មភាពចុះផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋម ដល់ប្រជាពលរដ្ឋនៅតាមសហគមន៍

ដោយមានការគិតគូរពីសុខភាព និងសុខទុក្ខរបស់បងប្អូន​នៅក្នុងសហគមន៍ ពិសេស ប្រជាពលរដ្ឋដែលនៅឆ្ងាយ​ពីមណ្ឌលសុខភាព និងពិបាកក្នុងធ្វើដំណើរមកមន្ទីរពេទ្យ ថ្ងៃអង្គារ ២ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩  លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មា​ធិការសាខា បានចាត់តាំងក្រុមការងារ​ទទួល​​បន្ទុកសុខភាពរបស់សាខា ចុះសហការជាមួយ​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហមកម្ពុជា ចំនួន ១៥នាក់ ដែលជាភ្នាក់ងារសង្គ្រោះបឋមតាមភូមិ ឃុំ ប្រចាំមូលដ្ឋាន ចុះទៅផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋមអោយ​ដល់ប្រជាពលរដ្ឋបានចំនួន ៨៣នាក់ ស្រី៤៨នាក់ រួមនឹងសិស្សសាលា ក្មេងៗកុមមារតូចជាច្រើននាក់ ក្នុងភូមិ៖
Image may contain: 1 person, indoor
១.ភូមិតាចាត កោះចាក ទួលគគីរលើ ទួលគគីរក្រោម ឃុំទួលគគីរ ស្រុកមណ្ឌលសីមា
២.ភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

គូសបញ្ជាក់ថា វិជ្ជាសង្គ្រោះបឋម គឺជាការជួយសង្គ្រោះដំបូង ដល់អ្នកជំងឺ និងជនរងគ្រោះមុនគ្រូពេទ្យជំនាញ និងរថយន្តសង្គ្រោះមកដល់ ការសង្គ្រោះបឋមធ្វើឡើងក្នុងគោលបំណងជួយកាត់បន្ថយការឈឺចាប់ និងជួយសង្គ្រោះជីវិតជនរងគ្រោះដែល​មានសភាពធ្ងន់​ធ្ងរឱ្យរួចផុតពីសេចក្តីស្លាប់ក្នុងរយះពេលខ្លី ជាពិសេសនៅ​ពេលមាន​គ្រោះថ្នាក់ផ្សេងៗ ។

ប្រជាពលរដ្ឋទាំងអស់ មានការយកចិត្តទុកដាក់លើវិធី​សង្គ្រោះបឋម និងសន្យាអនុវត្តវិធីសាស្ត្រជួយ​ជនដល់ជនងគ្រោះ ក្រុមគ្រួសារ ប្រជាជនក្នុងសហគមន៍​ពួកគាត់ តាមវិជ្ជា​សង្គ្រោះ​បឋម​ ដែលភ្នាក់ងារសង្គ្រោះ​បឋមឡើង បង្ហាញ និងបានលើក​សំណូមពរ​ដល់ក្រុមការងារចុះ​​មកផ្សព្វផ្សាយខែក្រោយទៀត ។

No comments:

Post a Comment