ខេត្តព្រះសីហនុ បានរៀបចំប្រារព្ធពិធីអបអរសាទរទិវាបរិស្ថានជាតិ​ និងបរិស្ថានពិភពលោក - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Thursday, June 6, 2019

ខេត្តព្រះសីហនុ បានរៀបចំប្រារព្ធពិធីអបអរសាទរទិវាបរិស្ថានជាតិ​ និងបរិស្ថានពិភពលោក

នៅរសៀលថ្ងៃពុធ​ ៣កេីត​ ខែជេស្ឋ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី​ ៥​ ខែមិថុនា​ ឆ្នាំ២០១៩​ មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានរៀបចំប្រារព្ធពិធីអបអរសាទរទិវាបរិស្ថានជាតិ​ និងបរិស្ថានពិភពលោក​ ៥​ មិថុនា​ ក្រោមអធិបតីភាព​ លោក​ គង់​ វិតណ: អភិបាលរង​ នៃគណ:អភិបាលខេត្តព្រះសីហនុ​ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរ​ ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត​ អាជ្ញាធរភូមិ​/ឃុំ​ កងកម្លាំងទាំងបី​ប្រភេទ ប្រជាការពារ​ យុវជន​សហភាពសហព័ន្ធយុវជនកម្ពុជា​ ​យុវជនកាកបាទក្រហម​ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ និងបងប្អូនប្រជាពលរដ្ឋ​សរុបជាង​ ៥០០នាក់​។
Image may contain: 1 person, crowd and outdoor
នាឱកាសនោះ​ លោកអភិបាលរង​ ក៏បានលេីកឡេីងពីបញ្ហាបំពុលខ្យល់ក្នុងក្រុងព្រះសីហនុ​ ប៉ុន្តែទន្ទឹមនឹងនោះ​ លោក​ បានស្នេីយ៉ាងទទូចឱ្យប្រជាពលរដ្ឋក្នុងខេត្តទាំងអស់​ ចូលរួមក្នុងការធ្វេីអនាម័យបរិស្ថាន​ សំអាតសំរាមនៅបរិវេណជុំវិញផ្ទះឱ្យបានស្អាតល្អ​ ដេីម្បីការរស់នៅសុខដុមរមនាទាំងអស់គ្នា។ ឆ្លៀតឱកាសនោះផងដែរ​ លោកអភិបាលរង​ ក៏បានក្រេីនរំលឹកបងយុវជន​ ប្អូនៗសិស្សានុសិស្ស​ ត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន​ និងធ្វេីខ្លួនជាពលរដ្ឋល្អដេីម្បីខ្លួនឯង​ ក្រុមគ្រួសារ​ និងសង្គមជាតិ៕

No comments:

Post a Comment