រដ្ឋបាលខណ្ឌសែនសុខ បានបើកកិច្ចប្រជុំគណៈបញ្ជាកាឯកភាពរដ្ឋបាលខណ្ឌ - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Wednesday, June 5, 2019

រដ្ឋបាលខណ្ឌសែនសុខ បានបើកកិច្ចប្រជុំគណៈបញ្ជាកាឯកភាពរដ្ឋបាលខណ្ឌ

នៅព្រឹកថ្ងៃអង្គារ២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌសែនសុខ បានបើកកិច្ចប្រជុំគណៈបញ្ជាកាឯកភាពរដ្ឋបាលខណ្ឌ ក្រោមអធិបតីភាព លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ និងមានការអអញ្ជើញចូលរួមពី លោកអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការងកងរាជអាវុធហត្ថខណ្ឌ លោកនាយក នាយករងរដ្ឋបាលខណ្ឌ លោក/លោកស្រី ប្រធានការិយាល័យចំណុះខណ្ឌ ជំនាញជុំវិញខណ្ឌ លោកចៅសង្កាត់ទាំង០៦ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង០៦ តំណាងក្រុមហ៊ុនសុីនទ្រីប្រចាំខណ្ឌ តំណាងផ្សារ នៅអគាសាលប្រជុំរដ្ឋបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ។
របៀបវារៈនៃកិច្ចប្រជុំព្រឹកនេះផ្តោតលើការងារសំខាន់ៗចំនួន០៤គឺ៖
១.ការបង្ក្រាបល្បែងសុីសងគ្រប់ប្រភេទ
២.ការងារសម្រួលចរាចរណ៍ និងហាមឃាត់រថយន្តធន់ធំ
៣.ការងារអនុវត្តសេចក្តីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ។
៤.បញ្ហារផ្សេងៗ
Image may contain: 6 people, people sitting, table and indoor

No comments:

Post a Comment