គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ចូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ ទាំងអស់ឲ្យបានជ្រាបថា ៖ ក្នុងគោលបំណងការពារទ្រព្យសម្បត្តិសាធារណៈ ផ្លូវថ្នល់ ស្ពាន ឲ្យបានស្ថិតស្ថេរ គង់វង្ស ជាប់រឹងមាំតាមអាយុកាល ស្របតាមស្តង់ដារបច្ចេកទេស និងទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឲ្យបានដល់កម្រិតអតិបរមា គណៈកម្មធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចាត់ក្រុមការងារត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ នៅគោលដៅដើមទី ក្នុងកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃសៅរ៍ ១៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ តទៅ។អាស្រ័យហេតុនេះ សូមម្ចាស់ក្រុមហ៊ុនដឹកជញ្ចូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ ទាំងអស់ចូលរួមសហការ។

No comments:
Post a Comment