នគរបាលប៉ុស្តិ៍ចោមចៅ២របួសធ្ងន់និងស្រាល២នាក់នៅក្នុងប្រតិបត្តិការដេញតាមជនសង្ស័យ - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Thursday, June 6, 2019

នគរបាលប៉ុស្តិ៍ចោមចៅ២របួសធ្ងន់និងស្រាល២នាក់នៅក្នុងប្រតិបត្តិការដេញតាមជនសង្ស័យ

ភ្នំពេញ៖កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ម្នាក់បានរងរបួសធ្ងន់និងម្នាក់ទៀតរងរបួសស្រាល នៅក្នុងប្រតិបត្តិការប្រដេញតាមចាប់ខ្លួនមុខសញ្ញាចោរឆក់និងវាយប្លន់ នៅវេលាម៉ោង១រសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុផ្លូវបេតុង ខាងលិចផ្សារព្រៃទា ក្នុងភូមិព្រទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលរងរបួសធ្ងន់ឈ្មោះផូ សុភ័ណ្ឌ អាយុ២៨ឆ្នាំរហស្សនាមពោធិ៍២៥អុិច មានឋានន្តរសក្តិអនុសេនីយ៍ត្រី និងជាមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ដោយឡែកជនសង្ស័យម្នាក់ឈ្មោះទូចសម្ផ​ស្សអាយុ១៨ឆ្នាំ​ មុខរបរសន្តិសុខ​ស្នាក់នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខនិងម្នាក់ទៀតឈ្មោះរ៉េត សុធារាជ អាយុ២០ឆ្នាំ មុខរបរមិនពិត ស្នាក់នៅម្តុំរោងចក្រសាន់ស្កាយ ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ខាងលើរួមជាមួយនគរបាលប៉ុស្តិ៍ផ្សេងៗទៀតនិងកម្លាអនគរបាលខណ្ឌផង បានដេញតាមជនសង្ស័យម្នាក់ដែលកំពុងជិះម៉ូតូម៉ាកហុងដាស្កូបពី១គ្រឿងចេញធ្វើសកម្មភាពឆក់កាបូបនិងខ្សែកនៅតាមផ្លូវ។ដោយជននោះគឺជាមុខសញ្ញាដែលមានដីកាចាប់ខ្លួនស្រាប់ផង តែខណៈនោះដេញមិនទាន់ ជនខាងលើបានគេចខ្លួនបាត់ ហើយស្របពេលនោះក៏ប្រទះឃើញជនសង្ស័យជន២នាក់ខាងលើកំពុងជិះម៉ូតូអាសង់ប៊ិច១គ្រឿងគួរឲ្យសង្ស័យខ្លាំង កម្លាំង។

ភ្លាមៗកម្លាំងក៏បានដេញតាមឃាត់ត្រួតពិនិត្យ ប៉ុន្តែជនសង្ស័យមិនព្រមឈប់និងបុកបណ្ដាលឲ្យមន្រ្តីនគរបាលទាំង២នាក់ដួល ហើយបានរងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់ ចំណែកជនសង្ស័យទាំង២នាក់ក៏ដួលម៉ូតូដែរនិងត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានភ្លាមៗដែរ។បន្ទាប់មកបាននាំទៅសាកសួរនៅផ្នែកព្រហ្មទណ្ឌនគរបាលខណ្ឌពោធិៗសែនជ័យដើម្បីចាត់ការបន្ត៕
Image may contain: one or more people, people sitting and outdoorImage may contain: 2 people, people standing

No comments:

Post a Comment