
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃសៅរ៍ ១៥ កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ សាលាបឋមសិក្សា សម្តេច ទៀ បាញ់ គំរូស្រុកពួក ខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីសំណាក់ លោកពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ប្រធាន អនុប្រធានមន្ទីរ អង្គភាព អភិបាល អភិបាលរងក្រុង ស្រុកទាំង៥ និងលោកគ្រូ អ្នកគ្រូថ្នាក់ទី១ សរុបចំនួន៤០៩នាក់។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ក្រុមគ្រូបង្វឹកនឹងចុះជួយលោកគ្រូអ្នកគ្រូ យ៉ាងទៀងទាត់ ដើម្បីធានាបានថា អ្វីដែលលោកគ្រូអ្នកគ្រូបានទទួលពីវគ្គបំប៉ននេះ អាចយកទៅអនុវត្តបានយ៉ាងត្រឹមត្រូវ ហើយសិស្សថ្នាក់ទី១ ទទួលបានចំណេះដឹងជាមូលដ្ឋានផ្នែកអំណានតាមសមាសភាគទាំង៥ (ការស្គាល់សូរ ស្គាល់តួអក្សរ ចេះអានពាក្យ អានបានស្ទាត់ និងអានយល់ន័យ) និងដំណាក់កាលមួយទៀត គឺចេះសរសេរបានត្រឹមត្រូវទាំងអស់គ្នា៕

No comments:
Post a Comment